
ក្នុងពេលបច្ចុប្បន្ន មនុស្សជាច្រើនកំពុងតែនិយាយពី Android អ្នកខ្លះបានយលដឹងពី Android ឯអ្នកខ្លះទៀតលឺតែឈ្មោះតែអត់បានដឹងថាវាជាអ្វី។ តាមពិត Android ជាប្រព័ន្ធដំណើរការមួយរបស់ Moblie phone រឺអាចនិយាយអោយខ្លីថា Mobliel OS ដែលក្នុងពេលនេះកំពុងតែពេញនិយមបំផុត សំរាប់ smart phone។
ក្នុងរយះពេល15ឆ្នាំកន្លងមក មានការអភិវឌ្ឍយ៉ាងខ្លាំងទៅលើ ប្រព័ន្ធដំណើរការ។ ការចាប់ផ្តើមដំបូងគឺ ពី ទូរស័ព្ទ សខ្មៅ រហូតមកដល់ ទូរស័ព្ទសព្វថ្ងៃ រឺ mini-Computer។ ទោះបីជាមាន Mobile OS ជាច្រើនក៏ដោយ Android ត្រូវបានគេទទួលស្គាល់គ្រប់ប្រទេសថាមានភាព ងាយស្រួលក្នុងការប្រើប្រាស់ និង Update។ ជាមួយគ្នានេះដែរ Androin ជាប្រព័ន្ធដំណើការដែលមានលក្ខណៈ Free និង Open Source code ដែលដំណើរការលើ Linux Kenel។ មិនតែប៉ុណ្ណោះ វាក៏មានកម្មវិធីសំរាប់ប្រើប្រាស់ជាច្រើនដែលមិនគិតថ្លៃផងដែរ។